ចំណតអារហារ(មេនូ)

ចំណតអារហារ (The Food Stations) បែងចែកជាបី Stations ធំៗ ដូចជា Food Station, Coffee Station, and Drink Station។ Food Station ផ្តោតទៅលើការផ្តត់ផ្គង់ម្ហូបអារហារជូនអតិថិជនរបស់យើង​ ដូចជា អារហារពេលព្រឹក​ អារហារថ្ងៃត្រង់​ អារហារពេលល្ងាច​ និងអារហារបន្ទប់បន្សំ។ ដើម្បីធានាគុណភាពនិងរសជាតិ​ គ្រប់មុខម្ហូបរបស់យើងនឹងមិនធ្វើទុកមុនទេ​គឺធ្វើតែទៅតាមការកម្មង់របស់អតិថិជនផ្ទាល់។ ចំណែក Coffee Station វិញ យើងប្រើប្រាស់គ្រាប់ការហ្វេសុទ្ធដែលទទួលទិញពីម្ចាស់ចំការការហ្វេផ្ទាល់។ ដើម្បីរក្សាបាននូវរសជាតិដើម​និងក្លិនដ៏ឈ្ងុយរបស់ការហ្វេ​​ Coffee Station បង្កើតឈ្មោះតែ៦មុខតែប៉ុណ្ណោះ សម្រាប់បម្រើអតិថិជន។​ ចុងក្រោយ​ Drink Station ជាផលិតផលមួយដែលអតិថិជនអាចធ្វើការកម្មង់ឬក៏មកពិសារដល់កន្លែងតែម្តង។​ ចំពោះ សេវាកម្មវិញ​ យើងខ្ញុំនិងបម្រើជូនអតិថិជនច្រើនជម្រើស​ ទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន។ យើងខ្ញុំមានទាំងប្រភេទ​ ស្រាក្រហម​ ស្រាវីស្គី​ ស្រាក្រឡុក​​ ស្រាថូ ស្រាដប​ និងកែវព្រិល ដូច្នេះអតិថិជនអាច​​​ ជប់លៀង​ កំសាន្តសប្បាយជាមួយមនុស្សពិសេស​ មិត្តភ័ក្រ​ បងប្អូន និងក្រុមគ្រួសារ។ យើងខិតខំអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកមិនអាចបំភ្លេចបាន។ 

សម្រាប់ការហ្វេនិងតែ (Coffee Stations៖ ការហ្វេនិងតែដែលមានរសជាតិឆ្ងាញ់ពិសារនិងមានក្លិនពីគ្រឿងផ្សំដែលបានរៀបចំថ្មីៗ ស្រស់ៗរបស់យើង។ តែនិងការហ្វេស្រស់ៗព្រមទាំងគ្រឿងផ្សំដែលមានរសជាតិឈ្ងុយឆ្ងាញ់ រៀបចំដោយយកចិត្តទុកដាក់បន្ថែមទាំងចំណង់ចំណូលចិត្តនិងភាពពេញចិត្តរបស់បុគ្គលិកគឺជាគន្លឹះនៃរសជាតិពិតរបស់ចំណតអារហារនិងមូលហេតុដែលមនុស្សត្រលប់មកម្តងហើយម្តងទៀត។ យើងខ្ញុំសូមគោរពអញ្ជើញបងប្អូនមកទទួលនូវបទពិសោធន៍ល្អជាមួយគ្នា។
ជាមួយមនុស្សពិសេស៖ សូមមកទទួលនូវភាពរីករាយ​​និងផ្អែមល្ហែមជាមួយមនុស្សពិសេសរបស់អ្នកជាមួយរស់ជាតិ ការហ្វេ​និងតែដ៏ឆ្ងាញ់ពិសារ! វាអាចជាកន្លែងដ៏ល្អមួយសម្រាប់ការណាត់ជួបលើកតំបូង។​ ចំណតអារហារមានរៀបចំមានផ្តល់ជូនដូចជា បន្ទប់ VIP តុពិភាក្សារលក្ខណទ្វេភាគី ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ​អុិនធឺណេត (WIFI) និងការតុបតែងមានលក្ខណរ៉ូមែនតិច។

សម្រាប់ការជួបជុំពិភាក្សារការងារផ្សេងៗ៖ ម្រាប់បងប្អូនដែលចូលចិត្តពិភាក្សាររឿងរកស៊ី ពង្រីកអាជីវះកម្ម ឬក៏ដៃគួសហប្រតិបត្តការក៏អាចជ្រើសរើសកន្លែងយើងខ្ញុំផងដែរ។ យើងខ្ញុំមានការរៀបយ៉ាងល្អសម្រាប់បងប្អូនដូចជាបន្ទប់VIP​​ ធំទូលាយដែលអាចមានដៃគូពិភាក្សារហូតដល់២០នាក់និងWIFIល្បឿនលឿន។

ការសិក្សារៀនសូត្រ៖ អស់កង្វល់ទៀតហើយសម្រាប់សិស្សនិស្សិត ដែលពិបាកស្វែងរកកន្លែងដែលសមរម្យនិងមានផាសុខភាពសម្រាប់ការសិក្សា។ The Food Stations (ចំណតអារហារ)​ តែងតែគិតគូពីការលូតលាស់របស់ប្អូនៗ ដែលជាទំពឹងស្នងឬស្សីសម្រាប់គ្រួសារនិងសង្គមជាតិរបស់ប្អូន។ យើងបានរៀបចំការបញ្ជុះតម្លៃជាពិសេសរហូតដល់ ២០​ភាគរយ (20% off) សម្រាប់ប្អូនៗដែលមកពិសារអារហារឬក៏ភេសជ្ជនៅកន្លែងយើងផ្ទាល់​ដោយប្អូនៗគ្រាន់តែបង្ហាញ់កាត់សិស្ស​និស្សិតរបស់ប្អូនៗនៅកន្លែងគិតលុយ ឬទទួលអេឡិចត្រូនិច couple ដែលបានបញ្ជាក់ច្បាស់ពីបញ្ចុះតម្លៃ។ យើងមានកន្លែងសម្រាប់ប្អូនៗ​ធ្វើការស្រាវជ្រាវ ឬក៏ពីភាក្សាជាក្រុមបាន ដូចជា បន្ទប់VIP​​ ធំទូលាយដែលអាចផ្ទុកនិស្សិតរហូតដល់២០នាក់ ប្រព័ន្ទ Internet (WIFI) ដែលមានល្បឿនលឿនដែលជួយឲ្យសិស្សនិស្សិតស្វែងរកឯកសារបានលឿន ហើយនិស្សិតក៏អាចសម្រាក់លំហែកាយបន្ទាប់ពីការសិក្សារួច។

សម្រាប់បងប្អូនដែលចង់បានជិវិតបែបស្ងប់ស្ងាត់៖ បន្ទាប់ការណឿយហត់ស្ទើតែពេញមួយសប្តាហ៍ជាមួយនឹងការងារ និងការរកស៊ី បងប្អូនប្រហែលជាចង់រកកន្លែងមួយដែលមានសភាពស្ងប់ស្ងាត់ ប្រដកដោយបរិយាកាសល្អ មានខ្យល់អាកាសត្រជាក់ស្រស់ស្រាយហើយងាយស្រួលស្វែងរក បងប្អូនអាចមកសាកល្បងនៅហាងរបស់យើងផ្ទាល់។មានរៀបចំជា កញ្ចុះនិងអង្រឹងសម្រាប់សម្រាក់កំសាន្តដែលអមទៅដោយទេសភាពធម្មជាតិនិងស្រះទឹកថ្លាស្អាតទៀតផង។ ជិវិតពិតជាមានន័យមែន ក្រេបរស់ជាតិការហ្វេ​ឬតែ ក្លែមជាមួយធម្មជាតិ។