អំពីយើង

ចំណតអារហារ (Food Stations) ត្រូវបានសម្ពោធន៍និងដាក់ឲ្យតំណើរក្នុងឆ្នាំ២០២១​ ដោយលោក​ សួន ផល្លី និងក្រុមគ្រួសាររបស់លោក ដោយមានកូនប្រុសច្បង​ លោក​ សាន្ត ភារម្យ ជាអ្នកផ្តួចផ្តើមគំនិត។​ គោលបំណងនៃបង្កើតហាងនេះឡើង​ គឺដើម្បីចូលរួមផ្តល់សេវាកម្មម្ហូបអារហារបន្ថែមទៀតទៅលើទីផ្សារដែលមានស្រាប់ ដូច្នេះអតិថិជនអាចមានជម្រើសច្រើនក្នុងការជ្រើសរើសនូវម្អូបអារហារដែលខ្លួនគិតថាអាចបំពេញនូវតម្រូវការរបស់ខ្លួនបានប្រសើរបំផុត។​ ចំណតអារហារ (Food Stations) ​មានមហិជតាខ្ពស់ក្នុងការផ្តល់ជូននូវសាវាកម្មដែលអាចបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជនដូចជា​ ទីកន្លែងធំទូលាយ​ មានកន្លែងទុករថយន្តបានស្រួល ការតុបតែងហាងតាមបែបធម្មជាតិ​ពហុសម័យ បរិយាកាស​ល្អបរិសុទ្ធ​ សុវត្ថិភាព​និងអនាម័យល្អ​ តម្លៃសមរម្យ (ដី អគ្គារ និងវត្ថុធាតុដើមផ្ទាល់ខ្លួន)

លក្ខណះពិសេសរបស់ ចំណតអារហារ (Food Stations) គឺថាអតិថិជនអាចទទួលបានសេវាមួយកំភ្លេតែម្តង​។​ ចំណតអារហារ (Food Stations) មិនមែនត្រឹមតែជាកន្លែងញ្ញាំអារហារមួួយមុខទេ​ អតីថិជន​ក៏អាចសម្រាក់កំសាន្ត​ ពីភាក្សារការងារ និងសិក្សារៀនសូត្រផងដែរ​ ដោយសារសេវាWIFI ត្រូវភ្ជាប់ជូនអតិថិជនសម្រាប់ការប្រើប្រាស់​។ម្យ៉ាងទៀតនៅខាងក្នុងហាងមានបន្ទប់ម៉ាស៊ីនត្រជាក់កម្រិតVIP ដែលអាចផ្តល់ភាពងាយស្រួលជូនអតិថិជន។

សម្រាប់ ចំណតអារហារ (Food Stations) សេវាអតិថិជន គឺជារឿងអត្ថិភាពដែលយើងត្រូវតែយកចិត្តទុកដាក់បំផុតក្នុងការធ្វើយ៉ាងណាអោយអតិថិជនរបស់យើងទទួលបានភាពពេញចិត្ត​ចំពោះការចំណាយរបស់ពួកគេទៅលើម្ហូបអារហារឬក៏សេវាកម្មរបស់ពួកយើង។ បុគ្គលិករបស់យើងសុទ្ទសឹងតែជាបុគ្គលដែលមានសមត្ថភាពនិងមហិជតាខ្ពស់ក្នុងការបំពេញការងាររបស់ខ្លួន មានភាពរួសរាយរាក់ទាក់ ស្រលាញ់ការងារ​​ គោរពស្រលាញ់អតិថិជន​ និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អសម្រាប់អតិថិជនគ្រប់រូប។

មូលហេតុដែលអ្នកត្រូវជ្រើសរើសចំណតអារហារ

  1. មានដីនិងអគ្គារផ្ទាល់ខ្លួន​ដែលអាចកាត់បន្ថយថ្លៃដើម ហើយមានលទ្ធភាពអាចលក់ម្ហូបអារហារក្នុងតម្លៃគួសមជាងគេបានឬក៏បញ្ចុះតម្លៃបានល្អប្រសើរជាងគេ។
  2. មានចំណតធំទូលំទូលាយប្រកដដោយផាសុខភាពនិងសុវត្ថិភាព (អាចមានសេវាថែទាំរថយន្តសម្រាប់លោកអ្នក នៅពេលអនាគត)។
  3. ទីធ្លាខាងក្រៅមានទំហំធំទូលាយនិងមានបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង ដោយសារម្ចាស់ហាងក៏ស្រលាញ់ធម្មជាតិដែរ។
  4. មានចញ្ចុះនិងអញ្អឹងសម្រាប់សម្រាក់កំសាន្តបន្ទាប់ការនឿយហត់ពីការងារ ការរកស៊ី និងការសិក្សា។
  5. មានបន្ទប់ទឹកស្អាតនិងអនាម័យល្អ ដែលអាចរក្សាបានសុខសុវត្ថិភាពសម្រាប់អតិថិជនរបស់យើង។
  6. មានបន្ទប់VIP ម៉ាស៊ីនត្រជាក់ និងWIFI​​​​ សម្រាប់ការសិក្សាជ្រាវស្រាវ ការកំសាន្ត និងការរៀបចំពីធីផ្សេងៗបាន។
  7. មានទីតាំងជាប់នឹងផ្លូវជាតិលេខ៣ និងក្បែទីប្រជុំជនដែលងាយស្រួលក្នុងការស្វែងរក។
  8. ផ្តល់ជម្រើសច្រើនសម្រាប់អតិថិជនក្នុងការជ្រើសរើសដូចជា អារហារពេលព្រឹក ថ្ងៃត្រង់ ភេសជ្ជះ និងគ្រឿងញាំពេលល្ងាច។
  9. មានជម្រើសច្រើនក្នុងការកម្មង់​ដូចជា​ នៅទីតាំង​ តាមទូរសព្ទ​ តាមប្រព័ន្ធបណ្តាញសង្គម (facebook, line, whatapp, telegram, twitter, linkin, messager) និង តាមគេហទំព័រ​ (https://thefoodstations.blogspot.com, https://foodstations.business.site/?m=true) នៅលើអេក្រងទូរសព្ទរបស់លោកអ្នក ជាពិសេសអតិថិជនក៏អាចធ្វើការកក់ន្លែងទុកសម្រាប់ការមកញាំនៅកន្លែងផងដែរតាមគេហរទំព័ររបស់យើង។
  10. មានជម្រើសច្រើនក្នុងការទូទាត់ការចំណាយលើម្ហូបអារហាររបស់ខ្លួនដូចជា​ តាមរយះការស្កែនកូដ(QR Code) តាមធានាគាអេបីអេ (ABA Mobile Payment)​ ធានាគាអេស៊ីលីដា (ACLEDA Mobile Payment)​និងធានាគាកាណាឌីយា (Canadia Mobile Payment) ដែលមានភាពងាយស្រួល រហ័ស ហើយសុវត្ថភាព​។ ក្រៅពីនេះ អតិថិជនក៏អាចទូទាត់ជាមួយបុគ្គលិករបស់យើងប្រចាំហាង ឬក៏បុគ្គលិកដែលដឹកជញ្ជូនម្ហូបអារហារទៅដល់ផ្ទះអតិថិជន។
  11. បុគ្គលិកប្រកដទៅដោយមហិជតាខ្ពស់​ មានចំណេះផ្នែកសេវាកម្មទូលំទូលាយ មានភាពរួសរាយរាក់ទាក់ និងត្រៀមខ្លួនរូចជាស្រេចក្នុងការផ្តល់ស្នាមញញឹមជូនអតិថិជនទាំងអស់៕