ប្រូម៉ូសិនថ្មីៗ

ពួកយើងតែងតែគិតគូនិងស្វែងរកមុខម្ហូប ភេសជ្ជៈថ្មីៗដែលជាសំណព្វចិត្តរបស់បងប្អូនៗ វេចខ្ចប់យ៉ាងមានអនាម័យនិងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែងជាមួយបងៗទាំងអស់គ្នាដូចជា ភេសជ្ជៈច្រើនប្រភេទ ច្រើនរសជាតិ ហើយប្លែកៗដើម្បីបំពេញតម្រូវការរបស់បងប្អូន ព្រមទាំងម្ហូបអារហារដែលមានគុណភាពជួយទ្រទ្រង់សុខភាបបងប្អូន ប្រកដទៅដោយអនាម័យខ្ពស់ និងចុងក្រោយការហ្វេនិងតែដែលមានច្រើនរសជាតិ ច្រើនជម្រើសសម្រាប់បងប្អូនសាកល្បង គ្រឿងក្លែមពេលល្ងាចសម្រាប់បងប្អូនដែលមានកម្មវិធីជួបជុំជាមួយមិត្តភក្រឬគ្រួសារ។

រូបតំណាង

កម្មវិធីបញ្ជុះតម្លៃសម្រាប់សិស្សនិស្សិត៖ ដើម្បីចូលរួមលើកស្ទួយដល់ការខិតខំប្រឺងប្រែងរបស់ប្អូនសិស្សនិស្សិត ហាងរបស់យើងខ្ញុំមានការបញ្ជុះតម្លៃពិសេសសម្រាប់ប្អូនៗរហូតទៅដល់២០%គ្រប់មុខទំនិញទាំងរបស់ហាង។ ដើម្បីទទូលការបញ្ចុះតម្លៃនេះ​ ប្អូនៗត្រូវបំពេញលក្ខខណ្ឌមួយចំនួនតទៅ។ ទី១៖ ប្អូនៗត្រូវតែជាសិស្សដែលកំពុងសិក្សានៅវិទ្យាល័យណាមួយក្នុងខេត្តកំពុងស្ពឺឬក៏ខេត្តតាកែវ ឬក៏និស្សិតដែលកំពុងបន្តរការសិក្សានៅសាកលវិទ្យាល័យណាមួយនៃព្រះរាជាណាចក្រកម្ពុជា។ ទី២៖ ប្អូនត្រូវភ្ជាប់មកជាមួយនូវកាតសិស្សដែលអាចបញ្ជាក់បានថាប្អូនៗពិតជាកំពុងរៀននៅវិទ្យាល័យនោះមែនឬក៏កាតនិស្សិតរបស់ប្អូនៗដែលមានត្រាបញ្ជាក់ត្រឹមត្រូវ។ ទី៣៖ ប្អូនៗត្រូវបង្ហាញ់កាតសិស្សនិស្សិតរបស់ប្អូនៗទៅកាន់អ្នកគិតលុយជាការស្រេច។

រូបតំណាង

កម្មវិធីបញ្ចុះតម្លៃសម្រាប់មន្ត្រីរាជការ៖ ដើម្បីចូលរូមថ្លែងអំណរគុណដល់មន្រ្តីរាជការតាមក្រសួង មន្ទីទូទាំងប្រទេស ហាងរបស់យើងខ្ញុំមានការបញ្ជុះតម្លៃពិសេសសម្រាប់បងៗរហូតទៅដល់១៥%សម្រាប់គ្រប់មុខម្ហូបរបស់ហាងយើងខ្ញុំ។ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ បងៗត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា បងៗត្រូវភ្ជាប់មកជាមួយនូវកាតបុគ្គលិកដែលចេញដោយ ក្រសួង មន្ទីសមីរបស់បងៗ ដែលអាចបញ្ជាក់បានថាបងៗពិតជាមន្រ្តីរាជការដែលកំពុងឬបានបម្រើការតាមក្រសួង មន្ទីរបស់បងៗមែន ឬអត្តញ្ញាណផ្សេងៗទៀតដែលអាចបញ្ជាក់បាន ឬក៏បងៗត្រូវបង្ហាញ់កាតបុគ្គលិក ឬអត្តញ្ញាណទាំងនោះទៅកាន់អ្នកគិតលុយជាការស្រេច។

កម្មវិធីទិញ​៥ ថែម ១៖ ហាងយើងខ្ញុំមានក​ម្មវិធីពីសេសដើម្បីចូលរួមអប់អរសាទរដល់ការសម្ភោធន៍ហាងតំបូងរបស់យើងខ្ញុំ សម្រាប់បងប្អូនដែលបានទិញទំនិញប្រភេទណាមួយចំនួន០៥ ហាងយើងខ្ញុំនិងថែមជូន​០១បន្ថែមទៀតដោយមិនគិតថ្លៃ។ ការថែមជូននេះ មិនទាមទាលក្ឌអ្វីផ្សេងទៀតទាំងអស់។

រូបតំណាង

ហ្វីសេវាដឹកជញ្ជូន (Free Delivery)៖ ដឹងទេថាសេវាកម្ម ដឹកជញ្ជូនរបស់ចំណតអារហារមានអ្វីពិសេស! ចំណតអារហារនឹងដឹកជញ្ជូន​ ភេសជ្ជៈ ការហ្វេ​ តែ និងម្ហូបអារហារគ្រប់ប្រភេទ ជូនបងដោយឥតគិតថ្លៃសម្រាប់ការកុម្ម៉ង់ ដែលមានតម្លៃចាប់ពី ១០ដុល្លាឡើងទៅ។ បងអាចទាក់ទងដើម្បីប្រើសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃរបស់ប្រោនតាមរយៈ​ ០៩៣​ ៧៥៥ ៦៥៥​ (ប្រព័ន្ធស្មាត) | ០៧៨​ ៩៥៥ ៦៥៥ (ប្រព័ន្ធសែលកាត) សម្រាប់សេវាកម្មដឹកជញ្ជូននៅក្នុងទីក្រុងភ្នំពេញ និង ០៩៦ ៥៥ ៨៨ ៩៦៦ (ប្រព័ន្ធស្មាត) សម្រាប់បងប្អូនដែលរស់នៅតំបន់ផ្សារត្រាំខ្នា។ ដើម្បីទទូលបានការដឹកជញ្ជូនដោយមិនគិតថ្លៃ​ បងប្អូនអតិថិជន ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

  • ការកុម៉្មង់ត្រូវមានតម្លៃចាប់ពី ១០ដុល្លារឡើង
  • ពុំគិតថ្លៃសេវាកម្មដឹកជញ្ជូនទេ ទាំងនៅក្នុងក្រុងភ្នំពេញ និងនៅតំបន់ត្រាំខ្នា
  • សេវាកម្មនេះអាចប្រើប្រាស់បានជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ ៦ល្ងាច